ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសសិង្ហបុរី កំពុងប្រើប្រាស់ថ្នាំ រ៉េមដេស៊ីវា ដែលត្រូវបានបង្កើតឡើងដំបូង ដើម្បីប្រឆាំងជំងឺអ៊ីបូឡាទៅព្យាបាលលើអ្នកជំងឺ COVID-19 ក្រោមកិច្ចប្រឹងប្រែងនៃការធ្វើតេស្ត សាកល្បងប្រសិទ្ធភាពរបស់ថ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃ ទី០៥ ខែឧសភា ឆ្នាំ២០២០។
លោក ហ្សន វ៉ាសូវេជ្ជបណ្ឌិតជាន់ខ្ពស់នៅ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លង NCID របស់សិង្ហបុរីបានឲ្យដឹងថា រហូតមកទល់ឥឡូវ ពុំទាន់មានវិធីសាស្រ្តព្យាបាលជាផ្លូវការណាមួយ សម្រាប់ជំងឺ COVID-19 ឡើយ ហើយថ្នាំ Remdesivir គឺស្ថិតក្នុងចំណោមថ្នាំមួយចំនួនទៀត ដែលកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បង ដោយការព្យាយាមទៅលើអ្នកជំងឺ COVID-19 នៅក្នុងប្រទេសសិង្ហបុរី៕SP